ការបង្ករោគដោយមេរោគស៊ាំឱសថ (DRI)
  
Translated

(នាម) គឺជាការបង្ករោគដោយមេរោគដែលស៊ាំនឹងឱសថប្រឆាំងមេរោគ។

 

«ការបង្ករោគដោយមេរោគស៊ាំឱសថ គឺបណ្តាលមកពីមូលហេតុច្រើនយ៉ាង ដូចជាការប្រើប្រាស់ឱសថអង់ទីប៊ីយោទិកលើសកម្រិត ឬប្រើពេលមិនចាំបាច់។ វាក៏អាចឆ្លងពីមនុស្សដទៃបានដែរ ពីព្រោះមេរោគដែលស៊ាំនឹងឱសថប្រឆាំងមេរោគអាចឆ្លងពីមនុស្សទៅមនុស្សបាន។» [១]

 

«ការបង្ករោគដោយមេរោគស៊ាំឱសថនៅក្នុងមន្ទីរពេទ្យ មានការកើនឡើងក្នុងប្រទេសជាច្រើនទូទាំងពិភពលោក។»

 

Learning point

មិនមែនរាងកាយរបស់អ្នកទេ គឺមេរោគ (bug) ដែលវិវត្តទៅជាស៊ាំនឹងឱសថអង់ទីប៊ីយោទិក

 

ចំពោះការស៊ាំនឹងឱសថអង់ទីប៊ីយោទិក រាងកាយរបស់អ្នកមិនបានវិវត្តទៅជាស៊ាំនឹងឱសថអង់ទីប៊ីយោទិកនោះទេ គឺបាក់តេរីទេដែលវិវត្ត​ទៅជាស៊ាំនឹងឱសថអង់ទីប៊ីយោទិក ដោយសារបំរែបំរួលហ្សែនរបស់វា។ ជាទូទៅគោលដៅរបស់ឱសថអង់ទីប៊ីយោទិកគឺបាក់តេរី វាសម្លាប់ ឬបន្សោយសកម្មភាពបាក់តេរី និងជួយអ្នកដើម្បីទប់ទល់នឹងការបង្ករោគរបស់ពួកវា។

 

ប្រសិនបើអ្នកមានការបង្ករោគដោយបាក់តេរីដែលស៊ាំនឹងឱសថអង់ទីប៊ីយោទិក នោះឱសថអង់ទីប៊ីយោទិកដែលប្រើជាទូទៅ ដើម្បីប្រឆាំងនឹងបាក់តេរី នឹងមិនមានប្រសិទ្ធភាពទៀតទេ។ ឱសថអង់ទីប៊ីយោទិកដែលពិបាករកនៅលើ    ទីផ្សារឬឱសថជំនាន់ក្រោយនឹងត្រូវប្រើ ក្នុងករណីខ្លះទៀតឱសថអង់ទីប៊ីយោទិកដែលមានសក្ដានុពលអាចនឹងអស់ពីស្តុក។ លើសពីនេះទៅទៀត បាក់តេរីដែលស៊ាំឱសថអង់ទីប៊ីយោទិកស្ថិតក្នុងរាងកាយរបស់អ្នក អាចឆ្លងទៅសាច់ញាតិ និងមនុស្សដទៃទៀតក្នុងសង្គម។ មូលហេតុដែលធ្វើឱ្យមានភាពស៊ាំនឹងឱសថអង់ទីប៊ីយោទិកមានច្រើនយ៉ាង ប៉ុន្តែមូលហេតុចម្បងគឺការប្រើប្រាស់លើសកម្រិត និងមិនត្រឹមត្រូវ។ ជាទូទៅ អ្នកជំងឺទទួលបានឱសថអង់ទីប៊ីយោទិកពី  វេជ្ជបណ្ឌិត ទិញដោយគ្មានវេជ្ជបញ្ជា ឬករណីខ្លះទៀតគឺប្រើប្រាស់មិនត្រឹមត្រូវ (ឧទាហរណ៍៖ ប្រើឱសថអង់ទីប៊ីយោទិកពេលមានជំងឺបង្ករោគដោយវីរុស)។

 

ឱសថអង់ទីប៊ីយោទិក ក៏ត្រូវបានកំពុងប្រើប្រាស់នៅក្នុងកសិដ្ឋាន និងសាយភាយទៅក្នុងបរិស្ថាន។ ការគ្រប់​គ្រងការប្រើប្រាស់ឱសថអង់ទីប៊ីយោទិកពុំបានល្អ និងការវិវត្តនៃការបង្ករោគដោយមេរោគស៊ាំនឹងឱសថ អាចនឹងបន្សល់ឱ្យយើងនូវភាពពុំមានឱសថសម្រាប់ព្យាបាលនាពេលអនាគត។[១]

 

បើអ្នកមានចំណាប់អារម្មណ៍ និងចង់អានបន្ថែម នូវអ្វីដែលអ្នកអាចធ្វើបាន សូម ចុចត្រង់នេះ

 

សេចក្ដីយោង

1 WHO. (2015). Worldwide country situation analysis: Response to antimicrobial resistance. www.who.int. ISBN 978 92 4 156494 6

Related words.
Word of the month
New word
ទាញយក

ទាញយកវចនានុក្រមក្រុមហ៊ុន AMR ទាំងមូល នៅទីនេះ